គណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ដឹកនាំដោយ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាអម តុលាការកំពូល បានចេញដំណើរទៅចូលរួមកិច្ចប្រជុំសន្និសីទអគ្គព្រះរាជអាជ្ញា ចិន-អាស៊ាន លើកទី១៥ នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ សន្និសីទនេះគ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។
សន្និសីទដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ “ការប្រយុទ្ធប្រឆាំងការសំអាតប្រាក់ និងអំពើពុក រលួយ ព្រមទាំងការប្រមូលមកវិញនូវទ្រព្យសម្បត្តិដែលជាផលនៃបទល្មើសនៅក្នុងយុគសម័យបច្ចេកវិទ្យា” ដើរតួជាវេទិកាដ៏សំខាន់សម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងបណ្តាអគ្គព្រះរាជអាជ្ញានៃ ប្រទេសសមាជិកអាស៊ាន និងប្រទេសចិន។ វេទិកានេះមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ ស្មុគស្មាញនៃឧក្រិដ្ឋកម្មហិរញ្ញវត្ថុឆ្លងដែន។
នៅថ្ងៃទី២៣ ខែកញ្ញា លោកជំទាវ ជា លាង នឹងថ្លែងសុន្ទរកថាគន្លឹះ ដោយរៀបរាប់ពីបទពិសោធន៍ សំខាន់ៗ និងកំណែទម្រង់ច្បាប់ប្រកបដោយភាពសកម្មរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការសំអាតប្រាក់។ សុន្ទរកថារបស់លោកជំទាវ នឹងគូសបញ្ជាក់ពីសមិទ្ធផលជាតិសំខាន់ៗរបស់កម្ពុជា រួមមាន ដូចជាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ ច្បាប់ប្រឆាំងអំពើពុករលួយ ឆ្នាំ២០១០ និងការបង្កើត អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលមានលក្ខណៈឯករាជ្យ ការអនុម័ត ច្បាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងការប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០ ដែលផ្តល់ឱ្យអាជ្ញាធរនូវឧបករណ៍ ទំនើបៗដើម្បីចាប់បាន និងរារាំងលំហូរសាច់ប្រាក់ខុសច្បាប់និងពិសេសភារដែល កម្ពុជាត្រូវបានដកចេញ ពី “បញ្ជីប្រផេះ” របស់ FATF នៅដើមឆ្នាំ២០២៣ ដែលជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ ព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុលោមតាមស្តង់ដារអនាជាតិ។ *
មហាវិថី សម្តេចសុធារស, សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, កម្ពុជា លោកជំទាវនឹងគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃ បច្ចេកវិទ្យាឌីជីថល ក្នុងការបង្កលក្ខណៈងាយស្រួល និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ លោកជំទាវ ក៏នឹងង្ហាញផងដែរពី សំណើយុទ្ធសាស្ត្រមួយ ចំនួន សម្រាប់ពិចារណាដោយប្រទេសសមាជិកអាស៊ាន និងចិន។
សំណើទាំងនេះមានគោលបំណងជំរុញ របៀបវារៈរួមគ្នារបស់ព្រះរាជអាជ្ញា ដែលផ្អែកលើគណនេយ្យ ភាព ភាពត្រៀមខ្លួនខាងឌីជីថល និងសាមគ្គីភាពក្នុងតំបន់។
បន្ថែមពីលើកិច្ចប្រជុំសំខាន់ៗ គណៈប្រតិភូកម្ពុជានឹងចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីជាមួយសមភាគីរបស់ ខ្លួន ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការផ្នែកតុលាការកាន់តែទូលំទូលាយ និងពង្រឹងបណ្ដាញព្រះរាជអាជ្ញា ផងដែរ។
ការចូលរួមរបស់កម្ពុជាក្នុងសន្និសីទនេះ បញ្ជាក់ជាថ្មីពីតួនាទីឈានមុខរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការរួមចំណែកបង្កើតបានជាតំបន់មួយដែល មានតម្លាភាព យុត្តិធម៌ និងធន់នឹងអំពើពុករលួយ ហើយ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះនីតិរដ្ឋ អភិបាលកិច្ចល្អ និងកិច្ចសហប្រតិបត្តិការ អន្តរជាតិក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ។


