សេចក្តីប្រកាសស្តីពីការបង្កើត កិច្ចប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន

យើងខ្ញុំ ដែលជាអគ្គព្រះរាជអាជ្ញា និងអគ្គរដ្ឋអាជ្ញានៃបណ្តារដ្ឋជាសមាជិកអាស៊ាន បានជួបជុំគ្នានៅ ទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥​​​​​​​​ ​​​​​ដើម្បីពិភាក្សាលើបញ្ហាដែលជាកង្វល់ និងផលប្រយោជន៍រួម និងដើម្បីបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការផ្លូវច្បាប់អន្តរជាតិ ដោយផ្តោតទៅលើកិច្ចការនៃការចោទប្រកាន់ ការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៏ ដើម្បីចូលរួមចំណែកដល់ការសម្រេចបាននូវកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន និងរបៀបវារៈផ្អែកលើច្បាប់របស់ខ្លួន។

ទទួលស្គាល់ ពីសារៈសំខាន់នៃតម្រូវការក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងព្រះរាជអាជ្ញា/រដ្ឋអាជ្ញាក្នុងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈការបង្កើនសមត្ថភាពរបស់អាស៊ានក្នុងការលើកកម្ពស់ និងគោរពនីតិរដ្ឋ យុត្តិធម៌ និងអាស៊ានដែលផ្អែកលើច្បាប់ជាធំ។

បញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការសម្របសម្រួលជាមួយ និងគាំទ្រដល់បណ្តាអង្គភាពថ្នាក់រដ្ឋមន្ត្រីតាមវិស័យពាក់ព័ន្ធទាំងអស់របស់អាស៊ានក្នុងការអនុវត្តអាណត្តិរៀងៗខ្លួន ដើម្បីជួយសម្រួល និងអនុវត្តរបៀបវារៈនៃការកសាងសហគមន៍អាស៊ាន ជាពិសេស ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។

នឹករឭកដល់ លទ្ធផលផ្សេងៗគ្នានៃ កិច្ចប្រជុំពិគ្រោះយោបល់លើកទីមួយ ទីពីរ និងទីបី ក្នុងចំណោមព្រះរាជអាជ្ញា/រដ្ឋអាជ្ញានៃបណ្តារដ្ឋជាសមាជិកអាស៊ានទាំងអស់ ដែលបានប្រព្រឹត្តទៅនៅ បាងសែន ខេត្ត ឈុនបូរី ប្រទេសថៃ ក្នុងឆ្នាំ ២០២៣; នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ ២០២៤និងនៅ ខេត្តសៀមរាប ប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤ហើយដែលត្រូវបានកត់សម្គាល់ដោយបណ្តាថ្នាក់ដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤៤ និង ៤៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវដែលបានទទួលស្គាល់ពីតម្រូវការក្នុងការជំរុញការបង្កើតដែលបានស្នើឡើងនៃ កិច្ចប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ានដើម្បីពង្រឹង និងបង្កើនកិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជអាជ្ញា/រដ្ឋអាជ្ញា ក្នុងពេលជាមួយគ្នានេះដែរលើកកម្ពស់ការសម្របសម្រួលជាមួយបណ្តាអង្គភាពថ្នាក់រដ្ឋមន្ត្រីតាមជំនាញដទៃទៀតរបស់អាស៊ានដើម្បីដោះស្រាយ និងទប់ទល់នឹងឧក្រិដ្ឋកម្មឆ្លងដែន។

ទទួលស្គាល់ តម្រូវការសម្រាប់រចនាសម្ព័ន្ធស្ថាប័នមួយក្នុងក្របខ័ណ្ឌអាស៊ានសម្រាប់ព្រះរាជអាជ្ញា/រដ្ឋអាជ្ញាអាស៊ានដើម្បីសម្របសម្រួលជាមួយ និងគាំទ្របណ្តាស្ថាប័នអាស៊ានទាំងអស់ក្នុងការជំរុញរបៀបវារៈកសាងសហគមន៍អាស៊ាន ស្របតាមគោលបំណង និងគោលការណ៍ដែលបានចែងក្នុងធម្មនុញ្ញអាស៊ាន។

សូមប្រកាសដូចតទៅ៖

  1. បង្កើតកិច្ចប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន (APAGM) ក្នុងនាមជាអង្គភាពថ្នាក់រដ្ឋមន្ត្រីតាមជំនាញតាមផ្នែករបស់អាស៊ានដែលនឹងត្រូវដាក់បញ្ចូលក្នុង ឧបសម្ព័ន្ធទី១ នៃធម្មនុញ្ញអាស៊ានធម្មនុញ្ញអាស៊ាន ដើម្បីអនុវត្តតួនាទី និងអាណត្តិដូចដែលបានចែងនៅក្នុង លក្ខខណ្ឌប្រតិបត្តិរបស់ខ្លួនដែលត្រូវបានអនុម័តនិងភ្ជាប់មកជាមួយសេចក្តីប្រកាសនេះ។

  2. បង្កើតកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន (SOM- APAGM) ដើម្បីគាំទ្រកិច្ចការរបស់ APAGM រួមទាំងការអនុវត្តយុទ្ធសាស្ត្រ គំនិតផ្តួចផ្តើម កម្មវិធី និងសកម្មភាពរបស់ខ្លួន។

អនុម័ត ទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥​​​​​​​​ ​​​​​ជាច្បាប់ដើមតែមួយច្បាប់គត់ជា ភាសាអង់គ្លេស។.

Categories

Recent Posts

អគ្គព្រះរាជអាជ្ញា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គាំទ្រ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ និង​អបអរសាទរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

យើងខ្ញុំជាថ្នាក់ដឹកនាំ ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីរាជការនៃស្ថាប័នអយ្យការគ្រប់លំដាប់ថ្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានតាមដានយ៉ាងដិតដល់នូវ

អាន​បន្ថែម »

អគ្គព្រះរាជអាជ្ញារងកម្ពុជា បញ្ចប់ដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិនដោយជោគជ័យ

(ភ្នំពេញ)៖ ការិយាល័យអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបញ្ចប់ការងារជាផ្លូវការដោយជោគជ័យ។

អាន​បន្ថែម »

កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកតុលាការ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន

វិស័យយុត្តិធម៌នៃប្រទេសកម្ពុជា និងចិនកំពុងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត ដោយសារដំណើរទស្សនកិច្ចការងារកម្រិតខ្ពស់នៅប្រទេសចិនដោយលោក ផាន់ វ៉ាន់រ័ត្ន ព្រះរាជអាជ្ញារង។

អាន​បន្ថែម »