កម្ពុជា-រុស្ស៊ី ពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌ តាមរយៈកម្មវិធីសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥-២០២៦

កម្ពុជា-រុស្ស៊ី ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្នែកកិច្ចការអយ្យការ តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការថ្មីព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី បានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់របស់ខ្លួន យ៉ាងសំខាន់ ជាមួយនឹងការចុះហត្ថលេខាលើកម្មវិធីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២៥-២០២៦ ដែល មានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការស្ថាប័នអយ្យការ និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋឆ្លងដែន។

នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនេះ ឯកឧត្តម អ៊ុហ្គ័រ ក្រាស្លូវ (Igor Krasnov) អគ្គរដ្ឋ អាជ្ញានៃសហព័ន្ធរុស្ស៊ី រួមទាំងគណៈប្រតិភូបានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត និងចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល, ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ បន្ថែមពីនេះ ឯកឧត្តមអគ្គរដ្ឋ អាជ្ញា និងដោយមានការអមដំណើរពី លោកជំទាវអគ្គព្រះរាជអាជ្ញា ក៏បានអញ្ជើញដាក់កូរ៉េនផ្កា គោរពវិញ្ញាណ ក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតន កោដ្ឋ” ។

សម្រាប់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ជាពិសេសលើកិច្ចការងារផ្នែកអយ្យការ គឺនា ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការ កំពូលនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អ៊ុហ្គ័រ ក្រាស្លូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញា បានអញ្ជើញចុះហត្ថលេខាលើលើកម្មវិធីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២៥-២០ នៃសហព័ន្ឋរុស្ស៊ី និងបានពិភាក្សា ទ្វេភាគី ដោយផ្តោតលើអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខា នាខែកញ្ញា ឆ្នាំ២០២៤ នៅ ទីក្រុងឆ្នាំឌីវីស្តុក។ ចំណុចសំខាន់ៗដែលបានលើកឡើង និងពិភាក្សារួមមាន៖

1. ការរៀបចំកិច្ចពិភាក្សាតុមូលដែលគ្រោងនឹងរៀបចំនៅសហព័ន្ធរុស្ស៊ីលើប្រធានបទ៖ “រចនាសម្ព័ន្ធ ភារកិច្ច និងការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី និងមហាអយ្យការអម តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា ការដាក់បញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងសកម្មភាពការងាររបស់ ស្ថាប័ន អយ្យការ និងទស្សនវិស័យនៃការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការងាររបស់ស្ថាប័នអយ្យការ។”

2. កិច្ចប្រជុំអ្នកជំនាញដែលគ្រោងនឹងរៀបចំនៅព្រះរាជាណាចក្រកម្ពុជាលើប្រធានបទ៖ “តួនាទីរបស់ ព្រះរាជអាជ្ញា/រដ្ឋអាជ្ញាក្នុងការស៊ើបអង្កេត និងការចោទប្រកាន់រាល់បទល្មើសគ្រប់ប្រភេទរួមទាំងបទល្មើស ឆ្លងដែន។”

3. មហាអយ្យការអមតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា តំណាងការិយាល័យអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី និងសាកលវិទ្យាល័យនៃការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី ត្រូវចូលរួមក្នុងសកម្មភាព បណ្តុះបណ្តាល (បាឋកថា)ដែលនឹងរៀបចំឡើងសម្រាប់ព្រះរាជអាជ្ញា/រដ្ឋអាជ្ញានៃរដ្ឋទាំងពីរ យ៉ាងហោចណាស់ ម្តងក្នុងមួយឆ្នាំ ផ្អែកទៅតាមការព្រមព្រៀងគ្នា។

4. ការផ្លាស់ប្តូរបទពិសោធន៍ការងារ ការបោះពុម្ពផ្សាយរបស់ស្ថាប័ន ការបោះពុម្ពផ្សាយបែបវិទ្យាសាស្ត្រ និងឯកសារវិធីសាស្ត្រ ទាក់ទងនឹងវិស័យសំខាន់ៗនៃសកម្មភាពរបស់ ព្រះរាជអាជ្ញា/រដ្ឋអាជ្ញា រវាងស្ថាប័នអយ្យការ នៃសហព័ន្ធរុស្ស៊ី និងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អ៊ុហ្គ័រ ក្រាស្លូវ (Igor Krasnov) និងគណៈប្រតិភូ បានចាកចេញពីព្រះរាជាណាចក្រកម្ពុជា នាល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយមានការជូនដំណើរពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល និង មន្ត្រីជាន់ខ្ពស់ក្នុងវិស័យយុត្តិធម៌ជាច្រើនរូបផ្សេងទៀត ។